គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុន-សហគ្រាស ប៉េប៉េអឹម-ខនហ្វីរេលចាត់ទុកបញ្ញាសិប្បនិម្មិតជាចំណុចស្នូលនៃការគ្រប់គ្រង

កាលបរិច្ឆេទ: ១០ សីហា ២០២៦ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដាកន្លងទៅនេះ គណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានជួបប្រជុំពិភាក្សាជុំវិញយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដោយពិនិត្យមើលលទ្ធផលពាណិជ្ជកម្ម សកម្មភាពផលិត និងទិសដៅសំខាន់ៗរបស់ក្រុមហ៊ុន។ កិច្ចប្រជុំមានពីរតំណាក់កាលគឺវគ្គបច្ចេកទេស និងវគ្គយុទ្ធសាស្រ្ត។

យុគសម័យថ្មីនៃការធ្វើរបាយការណ៍ផ្ទៃក្នុង

លក្ខណៈពិសេស​ដ៏សំខាន់សម្រាប់កិច្ចប្រជុំឆ្នាំនេះគឺការដាក់ឱ្យដំណើរការវេទិកាបទបង្ហាញថ្មីមួយរបស់គណៈកម្មាធិការៈ ចាប់ពីពេលនេះតទៅ ប្រធាននាយកដ្ឋាននីមួយៗត្រូវឆ្លើយសំណួរដែលសួរដោយបញ្ញាសិប្បនិម្មិតទាក់ទងនឹងខ្លឹមសារនៃរបាយការណ៍ខ្លួនជាមុនសិន មុននឹងបង្ហាញវាទៅកាន់អង្គប្រជុំ។ គឺជាមធ្យោបាយមួយសម្រាប់ក្រុមហ៊ុន-សហគ្រាសដើម្បីបង្កើនភាពជឿជាក់នៃការវិភាគផ្ទៃក្នុងមុនពេលធ្វើការសម្រេចចិត្តណាមួយ។

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេល បានចាត់ទុកការវិវត្តនេះថា ជាសញ្ញានៃដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ ដែលបញ្ញាសិប្បនិម្មិតត្រូវបានបញ្ចូលទៅក្នុងការគ្រប់គ្រង ការវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្រ្ត។ លោកបានវាយតម្លៃថា បញ្ញាសិប្បនិម្មិតគឺជា «កន្លែងផ្ទុកចំណេះដឹង» ដ៏ពិតប្រាកដមួយ មានសមត្ថភាពទាញយកប្រយោជន៍ពីបទពិសោធដែលក្រុមហ៊ុនទទួលបានជាច្រើនឆ្នាំ អាចកំណត់ពីចំណុចខ្សោយរបស់ក្រុមហ៊ុន និងអាចជួយបង្កើនប្រសិទ្ធភាពជារួមរបស់ក្រុមហ៊ុន។

កំណើនសេដ្ឋកិច្ចបានមកពីការនាំចេញ ដោយគ្មានការពឹងផ្អែកខ្លាំងពេកទេ

លទ្ធផលត្រីមាសទីពីរនៃឆ្នាំ ២០២៦ បានបញ្ជាក់ពីសន្ទុះកំណើនសេដ្ឋកិច្ចរបស់ក្រុមហ៊ុន-សហគ្រាសទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ ដោយការនាំចេញនៅតែជាកត្តាជំរុញដ៏សំខាន់នៃការរីកចម្រើនេះសម្រាប់សហគ្រាសផលិតឱសថប៉េប៉េអឹមក៏ដូចជាក្រុមហ៊ុនខនហ្វីរេល។ លោកឧកញ៉ាឱសថបណ្ឌិតសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលត្រូវបានចែកចាយទៅកាន់ទ្វីបទាំងប្រាំ គឺ អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិក និងអូសេអានី ដែលបង្ហាញពីសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងនៃផលិតផលកម្ពុជា»។

ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងហានិភ័យនៃការពឹងផ្អែកខ្លាំងពេកលើទីផ្សារនាំចេញនៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមិនប្រាកដប្រជា។ ចាប់ពីពេលនេះតទៅ ការពង្រឹងទីផ្សារក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍការលក់ផលិតផលនាំចូលដែលចែកចាយដោយសហគ្រាសផលិតឱសថ PPM Trad គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។ ស្របតាមយុទ្ធសាស្ត្រធ្វើពិពិធកម្មនេះ គណៈកម្មាធិការក៏បានអនុម័តការពង្រីកបណ្តាញចែកចាយ ការពង្រឹងទីផ្សារឌីជីថល ការបើកបណ្តាញលក់ថ្មី និងការពង្រឹងសកម្មភាពផ្សព្វផ្សាយផងដែរ។

កំណើនដែលត្រូវបានវាយតម្លៃដោយគិតទៅលើផលប៉ះពាល់សង្គមផងដែរ

ក្រៅពីលទ្ធផលពាណិជ្ជកម្ម លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានចង្អុលបង្ហាញថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនខនហ្វីរេលមិនត្រឹមតែត្រូវបានវាស់វែងដោយប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានវាយតម្លៃដោយគិតទៅដល់ផលប៉ះពាល់វិជ្ជមានសម្រាប់កសិករ និងសហគមន៍ជនបទផងដែរ។ ក្រុមហ៊ុននៅតែបន្តលើកកម្ពស់គំរូសេដ្ឋកិច្ចវិលជុំដែលផ្អែកលើការលើកតម្លៃផលិតផលកសិកម្មកម្ពុជា ដោយធានាថាការទិញនីមួយៗរួមចំណែកដោយផ្ទាល់ដល់ការកែលម្អលក្ខខណ្ឌរស់នៅរបស់អ្នកផលិត។

ជាទីបញ្ចប់ លោកឧកញ៉ាឱសថបណ្ឌិតបញ្ជាក់ជាថ្មីថា សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលនៅតែបន្តយុទ្ធសាស្ត្រមួយដែលផ្អែកលើនវានុវត្តន៍ បច្ចេកវិទ្យាថ្មីៗ និងការពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ បើទោះបីជាមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងយ៉ាងណាក្តី ក៏ក្រុមហ៊ុនទាំងពីរនៅតែមានទំនុកចិត្តថា តាមរយៈការពង្រឹងផលិតភាពរបស់ខ្លួន ការពង្រឹងសមត្ថភាពក្រុមការងារ និងការទាញយកអត្ថប្រយោជន៍យ៉ាងពេញលេញពីបញ្ញាសិប្បនិម្មិត ពួកគេនឹងអាចរក្សាបាននូវកំណើនប្រកបដោយចីរភាព និងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា៕